Archive for ខែមីនា 29, 2006
អ្នកឈ្នះឆ្នោតនៅអ៊ីស្រាអែលរៀបចំកម្មវិធីនយោបាយ
![]()
លោកនាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសអ៊ីស្រាអែល និងជាអ្នកដឹកនាំគណបក្ស និយមកណ្តាលគណបក្សកាឌីម៉ាលោកអេហ៊ូដអួលម៉ឺតបាន ប្រកាសពីជោគជ័យរបស់ ខ្លួនបាននិយាយថាដល់ពេលដែលយើងត្រូវបាន បើកទំព័រសំរាប់ប្រទេសអ៊ីស្រាអែល ហើយ។លោកអេហ៊ូដអួលម៉ឺតបានឡើងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ននិងដឹកនាំ គណបក្សកាឌីម៉ាដែលជាតំណែងរបស់លោកអារីយែលសារ៉ូននេះ គឺដោយសារតែ លោកសារ៉ូនបានធ្លាក់ខ្លួនឈឺសំរាកនៅមន្ទីរពេទ្យសន្លប់មិនដឹងខ្លួនដោយដាច់សរសៃ ឈាមក្នុងខួរក្បាលតាំងពីខែមករាមកម្លេះ ។
រហូតមកដល់ពេលនេះ សន្លឹកឆ្នោតបានរាប់បាន៧៥%ហើយ ដែលគណបក្សកាឌីម៉ា របស់លោកអេហ៊ួដអួលម៉ឺត បាននាំមុខគេដោយសំឡេងគាំទ្រ ២៨កៅអី ក្នុងចំណោម ១២០កៅអីហើយនៅក្នុងសភា ។ នៅក្នុងការផ្លែងទៅកាន់សមាជិកបក្សកាឌីម៉ារបស់ លោកលោកបានឡើងពីគំរោងដើម្បីបំពេញតាមការសន្យាក្នុងពេលបោះឆ្នោតដោយ ត្រូវបង្កើតនូវព្រំដែនអចិន្ត្រៃយ៏មួយសំរាប់ប្រទេសអ៊ីស្រាអែលត្រឹមឆ្នាំ២០១០ ។
លោកបាននិយាយថា លោកបានត្រៀមខ្លួនដើម្បីធ្វើការចរចា ដោយសន្តិវិធីជាមួយ ភាគីប៉ាឡេស្ទីនប៉ុន្តែនឹងធ្វើជាឯកតោភាគីបើសិនជាចាំបាច់ ។ ដោយឈរនៅពីមុខរូប របស់លោកនាយករដ្ឋមន្ត្រីអារីយែល សារ៉ូន លោកអួលម៉ឺត បានសំដែងនូវការគោរព ដោយស្មោះស្ម័គ្រមុនពេលដែលលោកលើកឡើងពីគំរោងសំរាប់រយៈពេល៤ឆ្នាំដែល លោកនឹងកាន់អំណាច។តាមគំរោងរបស់លោក អួល ម៉ឺត ពីមុនមក គឺត្រួវជម្លៀសជំរុំ ជនជ្វិហ្វតូចៗនៅតំបន់វែស្តប៊ែងមួយចំនួន តែត្រួវបញ្ចូលទៅក្នុងជំរុំធំៗវិញ ។
លោកបាននិយាយថា នៅក្នុងរយៈពេលដែលនឹងមកដល់នៅពេលខាងមុខ យើងនឹង បោះជំហានទៅរកការកំណត់ព្រំដែនចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល ដែលជា ប្រទេសមួយរបស់ជនជាតិជ្វិហ្វ។ លោកនឹងព្យាយាមដើម្បីទទួលបាននូវការព្រម ព្រៀងពីភាគីប៉ាឡេស្ទីនចំពោះបញ្ហានេះ។ លោកបានប្រាប់ដល់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ថាអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បី ធ្វើការសម្របសម្រួលដើម្បីលះបង់នូវ ទឹកដីខ្លះដែលជាទីស្រលាញ់របស់អ៊ីស្រាអែល ហើយត្រូវធ្វើការជម្លៀសចេញនូវជន ជាតិជ្វិហ្វទាំងការឈឺចាប់ ដើម្បីបង្កើតនូវលក្ខខ័ណ្ឌមួយដែលអាចបំពេញតាមបំណង របស់ប៉ាឡេស្ទីន។
លោកអួលម៉ឺត បាននិយាយទៀតថា ដល់ពេលដែលប្រទេសប៉ាឡេស្ទីនធ្វើទំនាក់ទំនង ជាមួយប្រទេសអ៊ីស្រាអែលហើយ ដើម្បីទទួលយកតែផ្នែកខ្លះនៃបំណងប្រាថ្នារបស់ពួក គេដើម្បីបញ្ឈប់នូវអំពើភេវរកម្ម និងទទួលយកលទ្ធិប្រជាធិបតេយ្យ និងការសម្រប សម្រួលដោយសន្តិវិធីជាមួយអ៊ីស្រាអែល ។
ការបោះឆ្នោតលើកនេះ មានអ្នកបោះឆ្នោតចំនួន ៦២,៣% ដែលជាចំនួនដ៏ទាបបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលបើប្រៀបធៀប នឹងការបោះឆ្នោតពីមុនៗមក។ តាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបាន ៧៥% នៅពេលនេះ គណបក្សកាឌីម៉ាបាន សំឡេង២៨កៅអីខណៈដែលគណបក្សពលករ បានសំឡេងគាំទ្រលំដាប់ទី២ គឺចំនួន ២០កៅអី។ចំណែកឯគណបក្សលីគុដ ដែលជាគណបក្សអតីតនាយករដ្ឋមន្ត្រីអារី យែលសារ៉ូនទើបតែបំបែកខ្លួនចេញមកបានសំឡេងត្រឹមតែ ១២កៅអីប៉ុណ្ណោះ ។
(ប្រភពៈ everyday)
មតិយោបល់សូមចុច Comment
ព្រះមហាក្សត្រយាងធ្វើព្រះរាជទស្សនកិច្ចទៅកាន់ ម៉ាឡេស៊ី និង សិង្ហបុរី
![]()
រាជធានីភ្នំពេញៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានស្តេចយាងចេញ ប្រទេសកម្ពុជានៅព្រឹក ថ្ងៃច័ន្ទទី២៧ខែមិនឆ្នាំ២០០៦ ក្នុងព្រះរាជដំណើរទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរីតាមការយាងរបស់ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ីនិងប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី។តាមគំរោងព្រះមហាក្សត្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជ កិច្ចជាផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ពីថ្ខៃទី២៧ ខែមិនាដល់ថ្ងៃទី២៩ ឆ្នាំ២០០៦ និងនៅ សាធារណរដ្ឋបុរីពីថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែមិនា ២០០៦ លោកហោ ណាំហុងឧបនា យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៏ ប្រាប់ក្រុមអ្នកកាសែតនៅ ឯប្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងដំណើរព្រះរាជ ទស្សនកិច្ចរបស់ ព្រះម ហាក្សត្រទៅកាន់ប្រទេសម៉ាឡេស៊ី និងសាធារណរដ្ឋសិង្ហបុរីនេះ គឺដើម្បីពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេសជិតខាង បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជ្យ ។ អញ្ជើញជូន ព្រះរាជដំណើរយាងចេញពីប្រទេសកម្ពុជា គេសង្កេតឃើញមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ដូចជាសម្តេចជាស៊ីមប្រធានព្រឹទ្ធសភាជាតិ សម្តេចហេង សំរិន ប្រធានរដ្ឋសភាជាតិ លោកហោណាំហុងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស មន្ត្រីអ្នកមុខអ្នកការ នានាព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាច្រើន រូបទៀត។
យោងតាមសេចក្តីប្រកាសពត៍មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានឱ្យដឹងថាតាមការអញ្ជើញរបស់ព្រះបាទសេរី ប៉ាឌួកា បាហ្គីងដា យ៉ាងឌី ពើទួនអាហ្គុងទាន់គូស៊ីយ៉េដ ស៊ីរ៉ាយូដឌីន ពូត្រា យ៉ាម៉ាលុឡៃ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះកុរណាព្រះបាទសម្តេច ព្រះវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានឹង យាងបំពេញទស្សនកិច្ចជា ផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិនាឆ្នាំ២០០៦។នៅក្នុងអំឡុង ពេលទស្សនកិច្ចនេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថនរោត្តមសីហមុនីនឹងចូលគាល់ព្រះបាទយ៉ាងឌីពើទួនអាហ្គុងទី១២ នៃប្រទេស ម៉ាឡេស៊ីនិងព្រះរាជានុញ្ញាតឱ្យលោក អាប់ឌុលឡាស អាម៉ាដ បាដាវី នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីចូលក្រាបបង្គំគាល់ផងដែរ ។
សេចក្តីប្រកាសពត៍មានដដែលបានឪ្យដឹងទៀតថា តាមការអញ្ជើញរបស់លោកណា ថាន់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវ រដ្ឋនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី២៩ដល់ទី៣១ ខែមិនា ឆ្នាំ២០០៦ ។ នៅក្នុងអំឡុង ពេលទស្សនកិច្ចនេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីនឹង ជួបសវនាការជាមួយលោកណាថាន់ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី និងព្រះ រាជានុញ្ញាតឪ្យលោកលីសៀនលុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី និងលោក អាប់ឌុលឡាស់តាមូជីប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរីចូលក្រាបបង្គំគាល់ ។
គួររំលឹកថា នេះជាព្រះរាជទស្សនកិច្ចជាលើកទី២ របស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ ប្រទេសជាសមាជិកអាស៊ានបន្ទាប់ពីព្រះអង្គយាងទៅកាន់ប្រទេសឡាវ និងប្រទេស វៀតណាមពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០០៦ កន្លងទៅ ។ ក្នុងដំណើរព្រះរាជ ទស្សនកិច្ចជាលើកទី២នេះ ព្រះមហាក្សត្រនឹងយាងព្រះរាជមាតុភូមិនិវត្តន៏មកកាន់ ប្រទេសវិញនៅថ្ងៃទី៣១ខែមិនាឆ្នាំ២០០៦ ។
(ប្រភពៈ កាសែតកោះសន្តិភាព)
មតិយោបល់សូមចុច Comment


ជម្រាបសួរបងប្អូនទាំងអស់គ្នា!
